នេះគ្រាន់តែជាឧបករណ៍ហ្វឹកហាត់ការបោះឆ្នោតប៉ុណ្ណោះ អ្នកនឹងនៅតែត្រូវបោះឆ្នោត នៅក្នុងការបោះឆ្នោតសហព័ន្ធដដែល។
ឧបករណ៍ហ្វឹកហាត់ការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើងដើម្បីជួយអ្នក ដាក់បញ្ជូនសន្លឹកឆ្នោតព្រឹទ្ធសភាដែលត្រឹមត្រូវ។ ឧបករណ៍នេះ គឺដើម្បីហ្វឹកហាត់ការបោះឆ្នោតប៉ុណ្ណោះ អ្នកនឹងនៅតែត្រូវបោះឆ្នោត នៅក្នុងការបោះឆ្នោតសហព័ន្ធដដែល។ ឧបករណ៍នេះប្រើសន្លឹកឆ្នោតគំរូមួយ។ ឈ្មោះបេក្ខជន និងគណបក្សនានាសម្រាប់ការបោះឆ្នោតសហព័ន្ធ នឹងត្រូវបានប្រកាសដោយ AEC ក្នុងអំឡុងពេលបោះឆ្នោត។
ជ្រើសរើសលេខដោយប្រើបញ្ជីទម្លាក់ចុះ ដែលមាននៅក្នុងប្រអប់នានា នៅលើសន្លឹកឆ្នោតគំរូខាងក្រោម។ នៅពេលអ្នកជឿជាក់ថា អ្នកបានបញ្ចប់ការបោះឆ្នោតត្រឹមត្រូវហើយ សូមចុចប៊ូតុង 'ពិនិត្យសន្លឹកឆ្នោតរបស់ខ្ញុំ' នៅផ្នែកខាងក្រោមនៃសន្លឹកឆ្នោត។ ដើម្បីដាក់បញ្ជូនការបោះឆ្នោតព្រឹទ្ធសភាដែលត្រឹមត្រូវ អ្នកអាចជ្រើសរើសបោះឆ្នោតនៅលើខ្សែបន្ទាត់ក៏បាន ឬនៅក្រោមខ្សែបន្ទាត់ក៏បាន។
ដាក់លេខយ៉ាងហោចណាស់ 6 ប្រអប់ សម្រាប់គណបក្ស ឬក្រុម ទៅតាមលំដាប់នៃជម្រើសរបស់អ្នក (ដោយដាក់លេខ 1 ជាជម្រើសដំបូងរបស់អ្នក)។
ដាក់លេខយ៉ាងហោចណាស់ 12 ប្រអប់ សម្រាប់បេក្ខជនម្នាក់ៗ ទៅតាមលំដាប់នៃជម្រើសរបស់អ្នក (ដោយដាក់លេខ 1 ជាជម្រើសដំបូងរបស់អ្នក)។
អ្នកអាចដាក់លេខប្រអប់បន្ថែមជាច្រើនតាមដែលអ្នកជ្រើសរើស នៅពេលបោះឆ្នោតនៅលើខ្សែបន្ទាត់ក៏បាន (ពោលគឺ ច្រើនជាងប្រាំមួយប្រអប់) ឬនៅក្រោមខ្សែបន្ទាត់ក៏បាន (ពោលគឺ ច្រើនជាងដប់ពីរប្រអប់)។