នេះគ្រាន់តែជាឧបករណ៍ហ្វឹកហាត់ការបោះឆ្នោតប៉ុណ្ណោះ អ្នកនឹងនៅតែត្រូវបោះឆ្នោត នៅក្នុងការបោះឆ្នោតសហព័ន្ធដដែល។
ឧបករណ៍ហ្វឹកហាត់ការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើងដើម្បីជួយអ្នក ដាក់បញ្ជូនសន្លឹកឆ្នោតសភាតំណាងរាស្រ្តដែលត្រឹមត្រូវ។ ឧបករណ៍នេះ គឺដើម្បីហ្វឹកហាត់ការបោះឆ្នោតប៉ុណ្ណោះ អ្នកនឹងនៅតែត្រូវបោះឆ្នោត នៅក្នុងការបោះឆ្នោតសហព័ន្ធដដែល។ ឧបករណ៍នេះប្រើសន្លឹកឆ្នោតគំរូមួយ។ ឈ្មោះបេក្ខជន និងគណបក្សនានាសម្រាប់ការបោះឆ្នោតសហព័ន្ធ នឹងត្រូវបានប្រកាសដោយ AEC ក្នុងអំឡុងពេលបោះឆ្នោត។
នៅលើសន្លឹកឆ្នោតពណ៌បៃតង អ្នកត្រូវដាក់លេខ '1' នៅក្នុងប្រអប់ក្បែរបេក្ខជនដែលជាជម្រើសទីមួយរបស់អ្នក ដាក់លេខ ' '2' នៅក្នុងប្រអប់ក្បែរជម្រើសទីពីររបស់អ្នក ហើយជាបន្តបន្ទាប់ រហូតទាល់តែអ្នកបានដាក់លេខរៀងរាល់ប្រអប់។
អ្នកត្រូវដាក់លេខរៀងរាល់ប្រអប់ដើម្បីឱ្យសន្លឹកឆ្នោតរបស់អ្នកយកជាការបាន។